មានបុរសម្នាក់កាលនៅរស់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន។ ក្រោយពេលស្លាប់ទៅ គាត់ក៏ធ្លាក់នៅឋាននរក។ លោកយមរាជក៏ឲ្យជ្រើសរើសទណ្ឌកម្មមួយក្នុងចំណោមទណ្ឌកម្ម ១៨។
ពេលដើរមើលនៅតាមជាន់ទណ្ឌកម្មនិមួយៗ បុរសនេះ ព្រឺព្រួច ភ័យតក់ស្លុតយ៉ាងខ្លាំង ដោយឃើញសុទ្ធតែទម្លាក់ចូលក្នុងខ្ទះខ្លាញ់ កាត់សសៃដៃជើង អារក វះពោះ… បុរសនេះចេះតែគ្រវីក្បាលរហូត ក៏ចុះដល់ជាន់ទី១៨។
នៅជាន់នោះ បុរសនេះបានឃើញអ្នកទោសមួយចំនួន កំពុងឈរនៅក្នុងល្បាប់លាមក កប់ដល់ចង្កេះ ក៏នឹកឃើញអរក្នុងចិត្ត ព្រោះមើលទៅ វាហាក់ដូចជាទណ្ឌកម្មស្រាលជាងគេ ហើយក៏យល់ព្រមជាមួយយមរាជនៅជាន់នេះ។
គ្រាន់តែចូលដល់បន្ទប់នោះភ្លាម ស្របពេលដែលយមបាលស្រែកថាៈ
- អស់ម៉ោងហើយ សម្រាក! ទាំងអស់គ្នាលិបក្បាលទៅក្រោមភ្លាម!
- បុរសៈ អ្ហាក L





