This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Dec 31, 2011

ជើង​មិន​ស្អាត ឬ​មាន​ក្លិន​ស្អុយ​ ជា​ហេតុ​នាំ​ឱ្យ​មូស​ខាំ

mosquitoes
នៅពេលអ្នកធ្វើដំណើរទៅកាន់ទីជនបទ ឬព្រៃភ្នំ ហើយមិនចង់ឆ្លងជំងឺគ្រុញចាញ់ ឬគ្រុនឈាម ចូរធ្វើយ៉ាងណាឲ្យជើងរបស់អ្នកស្អាត គ្មានបាក់តេរី ឬមិនធុំក្លិន ។
មូស គឺជាភ្នាក់ងារចម្លងមេរោគយ៉ាងសាហាវ ដែលអាចមានគ្រោះថ្នាក់រហូតដល់ស្លាប់ ហើយមានមនុស្សមិនតិចទេ ដែលរងគ្រោះដោយសារវា។ អ្នកវិទ្យាសាស្រ្ដបានរកឃើញថា ជើងដែលមិនស្អាត គឺពិតជាទាក់ទាញមូសច្រើន បើធៀបនឹងមនុស្សដែលមានជើងស្អាតល្អ។
ការរកឃើញថ្មីនេះ ក៏អាចនាំឲ្យឈានទៅដល់ការបង្កើតវិធីការពារថ្មីប្រឆាំងនឹងជំងឺ គ្រុនចាញ់ ឬជំងឺគ្រុនឈាមបាន ដូច្នេះការបំបាត់ក្លិនខ្លួន ជាពិសេសគឺក្លិនជើង គឺពិតជាអាចកាត់បន្ថយឱកាសទាក់ទាញមូសបាន។
សរុបមកវិញ អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យជើងមានបាក់តេរីច្រើនពេក ព្រោះវាបង្កជាក្លិនមិនល្អដែលទាក់ទាញមូស។ មួយវិញទៀត ចូរការពារខ្លួនតាមវិធីដែលអ្នកធ្លាប់ដឹង ដូចជាគេងក្នុងអង្រឹងមានមុងជ្រលក់ថ្នាំពេលអ្នកត្រូវចូលក្នុង ព្រៃជាដើម ។

ប្រភព ៖ ព័ត៌មានទាន់ហេតុការណ៍

The Kiwi

kiwi_bird_new_zealand

The kiwi lives only in New Zealand. It is a very strange bird because it cannot fly.

The kiwi is the same size as a chicken. It has no wings or tail. It does not have any feathers like other birds. It has hair on its body. Each foot has four toes. Its beak is very long.

A kiwi likes a lot of trees around it. It sleeps during the day because the sunlight hurts it eyes. It can smell things with its nose. It is the only bird in the world that can smell things. The kiwi’s eggs are very big.

There are only a few kiwis in New Zealand now. People never see them. The government says that people cannot kill kiwis. New Zealanders want their kiwis to live.

There is a picture of a kiwi on New Zealand money. People from New Zealand are sometimes called kiwis.

Dec 3, 2011

កង្កែប និងអ្នកវិទ្យាសាស្ត្រ

ក្នុងមន្ទីរពិសោធន៍មួយអ្នកវិទ្យាសាស្ត្រកំពុងធ្វើការពិសោធន៍ទៅលើសត្វកង្កែប​។​គាត់បានបញ្ជាអោយកង្កែប​របស់​គាត់លោករួចទាញយកកំណត់ហេតុកត់ត្រាដូចខាងក្រោម៖
ជើង ៤​ លោតបាន​ ៤​ តឹក ហើយគាត់ក៏កាត់ជើងមួយចេញ
ជើង ៣​ លោតបាន​ ៣​ តឹក ហើយគាត់ក៏កាត់ជើងមួយទៀត
ជើង ២​ លោតបាន​​ ២​ តឹក ហើយគាត់ក៏បានធ្វើដូចមុនទៀត
ជើង ១​ លោតបាន​ ១​ តឹក
ចុងក្រោយ គាត់កាត់ជើងមួយទៀត ហើយបញ្ជាអោយកង្កែបលោត​ប៉ុន្តែគាត់ក៏ទាញកំណត់ហេតុមកកត់ព្រម​ទាំងគ្រវីក្បាល ហើយនិយាយថា “កង្កែបអត់ជើង បែរជាថ្លង់ទៅវិញ?”។

មិនដឹងចង់បានខាងណា

មានរឿងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវមួយកើតឡើង។ រថយន្តពីរគ្រឿងបានបុកគ្នាចំមុខយ៉ាងពេញទំហឹង។ ប៉ូលីសក៏បានសួរទៅកាន់អ្នកបើកបរម្នាក់ដែលជាស្ត្រីចំណាស់៖
ស្ត្រីចំណាស់៖ អន្ទិតតៃកុងឡាងខាងនោះមិនព្រមឲ្យផ្លូវមួយចំហៀងនេះខ្ញុំបើកដែរសោះ។
បន្ទាប់ពីសួរហើយ ប៉ូលីសក៏ដើរតម្រង់ទៅអ្នកបើកបរមួយទៀត។
ប៉ូលីស៖ អ៊ំស្រីខាងណោះគាត់ថា លោកមិនព្រមឲ្យផ្លូវមួយចំហៀងអោយគាត់បើកដែរសោះ។
អន្ទិត៖ ជម្រាបប្រសាសន៍លោកប៉ូលីស តាមពិតខ្ញុំរីករាយពន់ពេកនឹងជូនផ្លូវមួយចំហៀងឲ្យ​ទៅ​គាត់បើកដែរ ប៉ុន្តែខ្ញុំមិនដឹងថាគាត់ចង់បានចំហៀងខាងណាទេ ???

ដោយសារចង្អៀតពេក


បុរសម្នាក់មានមិត្តភ័ក្រជាវិចត្រករ។
- ម្សិលមិញគ្នាទៅមើលពិពរ័ណ៌គំនូរ ហើយនិយាយតាមត្រង់ចុះ! គ្នាមើលបានតែគំនូរឯងម្នាក់ប៉ុណ្ណោះ។
- អឺៗ…(កំពុងសប្បាយចិត្ត) ឯងនិយាយទៅមើល វាយ៉ាងម៉េច? ចុះចំណែកគំនូររបស់វិចិត្រករផ្សេងៗទៀត?(និយាយដោយមានអំនួត)
- អរ!..គំនូរវិចិត្រករផ្សេងទៀត មកពីមនុស្សមើលច្រើនពេក ទើបគ្នាញែកមិនចូល មានតែគំនូរឯងទេ ស្រួលមើល!

Oct 26, 2011

ទណ្ឌកម្មដែលស្រាលបំផុត???


មានបុរសម្នាក់កាលនៅរស់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន។ ក្រោយពេលស្លាប់ទៅ គាត់ក៏ធ្លាក់នៅឋាននរក។ លោកយមរាជក៏ឲ្យជ្រើសរើសទណ្ឌកម្មមួយក្នុងចំណោមទណ្ឌកម្ម ១៨។

ពេលដើរមើលនៅតាមជាន់ទណ្ឌកម្មនិមួយៗ បុរសនេះ ព្រឺព្រួច ភ័យតក់ស្លុតយ៉ាងខ្លាំង ដោយឃើញសុទ្ធតែទម្លាក់ចូលក្នុងខ្ទះខ្លាញ់ កាត់សសៃដៃជើង អារក វះពោះ… បុរសនេះចេះតែគ្រវីក្បាលរហូត ក៏ចុះដល់ជាន់ទី១៨។

នៅជាន់នោះ បុរសនេះបានឃើញអ្នកទោសមួយចំនួន កំពុងឈរនៅក្នុងល្បាប់លាមក កប់ដល់ចង្កេះ ក៏នឹកឃើញអរក្នុងចិត្ត ព្រោះមើលទៅ វាហាក់ដូចជាទណ្ឌកម្មស្រាលជាងគេ ហើយក៏យល់ព្រមជាមួយយមរាជនៅជាន់នេះ។

គ្រាន់តែចូលដល់បន្ទប់នោះភ្លាម ស្របពេលដែលយមបាលស្រែកថាៈ

- អស់ម៉ោងហើយ សម្រាក! ទាំងអស់គ្នាលិបក្បាលទៅក្រោមភ្លាម!

- បុរសៈ អ្ហាក L

Oct 19, 2011

រឿងកំប្លែង " ការពារទុកមុន "


នារីម្នាក់បានទៅជួបអ្នកលក់បន្លែ៖
"មីងមីង មានប៉េងប៉ោះនិងពងទាស្អុយអត់?"

"មានច្រើនណាស់" អ្នកលក់តប

"ចឹងខ្ញុំទិញទាំងអស់" នារីនោះតប

"ម៉េចក៏ក្មួយទិញច្រើនម្ល៉េះ?"

"គឺទុកសំរាប់ការប្រគំតន្រ្តីយប់ហ្នឹង"

"ស្លាប់ហើយ ម៉េចក៏ធ្វើបាបអ្នកចំរៀងម្ល៉េះក្មួយ?"

"ទេ ខ្ញុំហ្នឹងហើយជាអ្នកដែលត្រូវឡើងច្រៀង។ ត្រូវប្រយ័ត្នមុនទើបល្អ" :D