Dec 3, 2011

មិនដឹងចង់បានខាងណា

មានរឿងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវមួយកើតឡើង។ រថយន្តពីរគ្រឿងបានបុកគ្នាចំមុខយ៉ាងពេញទំហឹង។ ប៉ូលីសក៏បានសួរទៅកាន់អ្នកបើកបរម្នាក់ដែលជាស្ត្រីចំណាស់៖
ស្ត្រីចំណាស់៖ អន្ទិតតៃកុងឡាងខាងនោះមិនព្រមឲ្យផ្លូវមួយចំហៀងនេះខ្ញុំបើកដែរសោះ។
បន្ទាប់ពីសួរហើយ ប៉ូលីសក៏ដើរតម្រង់ទៅអ្នកបើកបរមួយទៀត។
ប៉ូលីស៖ អ៊ំស្រីខាងណោះគាត់ថា លោកមិនព្រមឲ្យផ្លូវមួយចំហៀងអោយគាត់បើកដែរសោះ។
អន្ទិត៖ ជម្រាបប្រសាសន៍លោកប៉ូលីស តាមពិតខ្ញុំរីករាយពន់ពេកនឹងជូនផ្លូវមួយចំហៀងឲ្យ​ទៅ​គាត់បើកដែរ ប៉ុន្តែខ្ញុំមិនដឹងថាគាត់ចង់បានចំហៀងខាងណាទេ ???