នៅពេលអ្នកធ្វើដំណើរទៅកាន់ទីជនបទ ឬព្រៃភ្នំ ហើយមិនចង់ឆ្លងជំងឺគ្រុញចាញ់ ឬគ្រុនឈាម ចូរធ្វើយ៉ាងណាឲ្យជើងរបស់អ្នកស្អាត គ្មានបាក់តេរី ឬមិនធុំក្លិន ។
មូស គឺជាភ្នាក់ងារចម្លងមេរោគយ៉ាងសាហាវ ដែលអាចមានគ្រោះថ្នាក់រហូតដល់ស្លាប់ ហើយមានមនុស្សមិនតិចទេ ដែលរងគ្រោះដោយសារវា។ អ្នកវិទ្យាសាស្រ្ដបានរកឃើញថា ជើងដែលមិនស្អាត គឺពិតជាទាក់ទាញមូសច្រើន បើធៀបនឹងមនុស្សដែលមានជើងស្អាតល្អ។
ការរកឃើញថ្មីនេះ ក៏អាចនាំឲ្យឈានទៅដល់ការបង្កើតវិធីការពារថ្មីប្រឆាំងនឹងជំងឺ គ្រុនចាញ់ ឬជំងឺគ្រុនឈាមបាន ដូច្នេះការបំបាត់ក្លិនខ្លួន ជាពិសេសគឺក្លិនជើង គឺពិតជាអាចកាត់បន្ថយឱកាសទាក់ទាញមូសបាន។
សរុបមកវិញ អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យជើងមានបាក់តេរីច្រើនពេក ព្រោះវាបង្កជាក្លិនមិនល្អដែលទាក់ទាញមូស។ មួយវិញទៀត ចូរការពារខ្លួនតាមវិធីដែលអ្នកធ្លាប់ដឹង ដូចជាគេងក្នុងអង្រឹងមានមុងជ្រលក់ថ្នាំពេលអ្នកត្រូវចូលក្នុង ព្រៃជាដើម ។
ប្រភព ៖ ព័ត៌មានទាន់ហេតុការណ៍










