ពូតយ ឃើញ ប្រពន្ធធាត់ពេក ក៏ដេញ មីងតែម អោយ ទៅ រៀនហាត់ប្រាណ សម្រក ទម្ងន់។ មីងតែម ឆ្លើយថា បើមាឌគាត់ ធំយ៉ាងហ្នឹង ដើរហាត់ប្រាណ ប្រហែលឆាប់ហត់ណាស់ សុំរៀន ជិះសេះវិញ រលាក់ៗ ឆាប់ស្រកគីឡូជាង។ ពូតយ គិតថា ជា គំនិតល្អ ក៏ អោយ សេះមួយ ទៅ ប្រពន្ធគាត់ ជិះ ហាត់ប្រាណ រាល់ថ្ងៃ មួយថ្ងៃ ពីរម៉ោង។ មួយខែ ក្រោយមក មីងតែម នៅធាត់ដដែល តែសេះរបស់គាត់ ស្រកអស់ ៣០ គីឡូ។






