Jan 20, 2012

នាដការី





ឱ ! នាដការីស្រីរបាំ

ក្បាច់ក្បូរនាងរាំល្អឥតបី

ហត្ថាល្វតល្វន់ភក្រ្តស្រស់ខ្ចី

ធ្វើឲ្យកវីភេ្លចពុំបាន។

ឱ ! នាដការីនារីរ័ត្ន

អ្នកល្អវិសុទ្ឋកែវកល្យាណ

លួងលោមបំពេរក្សត្រក្សេមក្សាន្ត

ឲ្យស្ងប់ស្ងាត់បានព្រោះកាយនាង។

ឱ ! នាដការីស្រីសោភា

មន្រ្តីគ្រប់គ្នាចង់កៀរកៀង

លួងលោមប្រលោមកាយនួននាង

ព្រោះសំលេងចៀងពិរោះក្រៃ។

ឱ ! នាដការីស្រីរបាំ

រយពាន់ខែឆ្នាំហើយណា៎ថ្លៃ

ដែលអ្នករក្សានូវស្នាដៃ

ខ្មែរមានតំ លៃពីបុព្វេ។

ឱ ! នាដការីស្រីស្នំអើយ

កុំលង់ភេ្លចឡើយណា៎មាសមេ

ថាខ្លួនជាខ្មែរអ្នកថែរកេរ្តិ៏

កុំបី ងាករេហួសសម័យ។

(
ដោយ ប៊ុន សុទេពមុនី)Tel:069 703 168